លេចរូបភាពទូរស័ព្ទ Galaxy S8យ៉ាងច្បាស់និងជម្រើសជាច្រើនពណ៌

ខណៈដែលការបញ្ចេញលក់ Galaxy S8 ជិតមកដល់ យើងបានឮសេចក្តីរាយការណ៍ជាច្រើនអំពីជម្រើសពណ៌សម្រាប់ស្មាតហ្វូនថ្មីម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung។ គ្រាន់តែមួយថ្ងៃបន្ទាប់ពីយើងបានឃើញនូវរូបភាពលេចធ្លាយនៃអ្វីដែលហាក់ដូចជាស្មាតហ្វូនទូរស័ព្ទ Galaxy S8, យើងបានប្រទះឃើញរូបភាពរបស់ស្មាតហ្វូននេះដែលមានបីពណ៌គឺពណ៍ខៀវ, ប្រផេះ និង ប្រាក់។
រូបភាពទាំងនេះអាចមិនមែនជារូបភាពដែលលេចធ្លាយលើកទីមួយនោះទេ ព្រោះយើងធ្លាប់បានឃើញរូបថតបានលេចធ្លាយជាច្រើននៃទូរស័ព្ទ Galaxy S8 ពណ៌ខ្មៅជាច្រើននិងពណ៌មាសផងដែរ។ ដូចនេះវាអាចមានជម្រើសពណ៌ប្រាំឬច្រើនជាងនេះសម្រាប់ទូរស័ព្ទ Galaxy S8 ។ ការផ្តល់ជម្រើសពណ៌បែបនេះអាចជាយុទ្ធសាស្ត្រទីផ្សាររបស់ក្រុមហ៊ុនយក្សមួយនេះផងដែរសំរាប់ទូរស័ព្ទត្រកូលGalaxyមួយនេះ។
ខាងក្រោមនេះជារូបភាពនៃការបែបធ្លាយនូវទូរស័ព្ទ Galaxy S8៖

1 of 10


Source:sammobile

The Most Popular Post:

Leave a Reply

Your email address will not be published. Required fields are marked *