ពិតជាខកបំណងមិនស្ទើទេចំពោះអ្នកដែលរង់ចាំGalaxy S8 RAM​ 6GB

ទូរស័ព្ទ Samsung Galaxy S7 និង S7 Edgeដាក់ឱ្យដំណើរការលក់នៅតំលៃចន្លោះពី​ 700 និង 800 €€រៀងគ្នា, ប៉ុន្តែសំរាប់ទីផ្សារអាចលក់ក្នុងតម្លៃខ្ពស់ជាងនេះប្រហែល – 850 €។ ប៉ុន្តែសំរាប់ត្រកូល Galaxy S ជំនាន់ក្រោយគឺGalaxy S8 និងមានតំលៃចាប់ពី 850 € ឡើង។ ចំពោះGalaxy S8 និងមកជាមួយពីម៉ូដែលគឺ Galaxy S8″small” និងGalaxy S8 PLUSដែលសំរាប់ម៉ូដេលGalaxy S8 PLUS និងមានតំលៃលើសGalaxy S8″small” ចំនួន100 €។

ងាកមកចាប់អារម្មណ៍ចំពោះGalaxy S8″small”វិញថ្វីត្បិតតែឈ្មោះថាGalaxy S8″small” ប៉ុន្តែវាមានទំហំអេក្រង់ដល់ទៅ 5.7អ៊ីង។
តាមការរាយការណ៍អោយដឹងថាត្រកូលGalaxy S8ទាំងពីម៉ូដែលនេះនឹងធ្វើការបង្ហាញវត្តមានជាផ្លូវការនៅថ្ងៃ​ទី​ ២៩​ មិនាខាងមុខនេះ។
អ្វីដែលពិសេសនោះគឺត្រកូលGalaxy S8 និងមានទំហំRAMដល់ទៅ6GBប៉ុន្តែវាសំរាប់លក់នៅប្រទេសចិនតែប៉ុន្នោះ សំរាប់ប្រទេសក្រៅពីនេះវាមានទំហំRAMត្រឹមតែ4GBប៉ុន្នោះ។ Source:gsmarena.com

The Most Popular Post:

Leave a Reply

Your email address will not be published. Required fields are marked *